ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យលើ វឌ្ឍនភាព នៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងប្រធានមន្ទីរទូទាំង២៥ រាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោង។

ដើម្បីចូលរួមទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសយើងកំពុងជួបវិបត្តិ កូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតយកឱកាសនេះផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួន១១ចំណុចបន្ថែមទៀត ក្នុងនោះរួមមាន៖

ទី១. យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំងនិងតំបន់ដែលមាន សក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ

ទី២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរអគ្គិសនី និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការស្នើសុំការអនុគ្រោះថ្លៃសម្រាប់ផលិតកម្មកសិកម្ម ជាពិសេសការប្រើប្រាស់ប្រព័ន្ធអគ្គិសនីក្នុ ងការស្រោចស្រព

ទី៣. ជ្រើសរើសសហគមន៍ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្មបន្លែក្នុងទ្រង់ ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ

ទី៤. បង្កើតបណ្ដាញទីផ្សារដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឱ្យមាននិ រន្តរ ភាពនៃកា រផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា

ទី៥. អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម យកចិត្តទុកដាក់ ខ្ពស់ក្នុងការជំរុញផលិតកម្មសត្វដែលបានផលក្នុងរយ:ពេលខ្លី ដោយផ្តល់ នូវពូជ ចំណី និងវ៉ាក់សាំង និងបច្ចេកទេសនៃការចិញ្ចឹម

ទី៦. រដ្ឋបាលជលផលត្រូវសហការជាមួយមន្ទីរកសិកម្មក្នុងការជំរុញវារីវប្បកម្មដែលឆាប់ទទួលបាន ផល ដោយត្រូវធ្វើការគាំទ្រពូជត្រី និងចំណី ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម

ទី៧. រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ត្រូវធ្វើការជាមួយគ្រប់រោងចក្រផលិតចំណីសត្វទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ចំណីដល់ក្រុមអ្នកចិញ្ចឹម និងធានាគុណភាពផងដែរ

ទី៨. ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានតម្លៃផលិតផលកសិកម្មនៅលើទីផ្សារ និងត្រូវមានវិធានការឆ្លើយតបជាបន្ទាន់ករណីមានការប៉ះពាល់ដល់តម្លៃទីផ្សារកសិផល

ទី៩. អង្គភាពពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំអស់ ត្រូវសហការសម្របសម្រួលជាមួយវិស័យឯកជន និងកសិករ ក្នុងការទទួលបាននូវកម្ចី និងទុនបង្វិល ដែលមានអត្រាការប្រាក់ទាបពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម

ទី១០. អង្គភាពអគ្គនាយកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក

ទី១១. មន្ទីរកសិកម្មខេត្ត សហការជាមួយការិយាល័យគយ និងរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់នូវការនាំចូលកសិផលណា ដែលកម្ពុជាមានលទ្ធភាពផលិតដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការជន់ជោរ និងបញ្ហាតម្លៃទីផ្សារ។

សូមបញ្ជាក់ថាបច្ចុប្បន្នក្រសួងបាននិងកំពុងសហការអនុវត្តគម្រោងក្រោមជំនួយរបស់ធនាគារពិភពលោក មូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី ភ្នាក់ងារអភិវឌ្ឍន៍បារាំង ជំនួយ រដ្ឋាភិបាលអូស្រ្តាលី សហរដ្ឋអាមេរិក សហភាពអ៉ឺរុប និងអង្គការដៃគូមួយចំនួនទៀត។ ថ្មីៗនេះរាជ រដ្ឋា ភិបាលក៏បានសម្រេចផ្តល់ថវិកា ៥០ដុល្លារអាមេរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ កម្ចី និងទុនបង្វិល ដល់សហគ្រាសធុនតូចនិងមធ្យប និងកសិករ ក្នុងការពង្រីកផែនការអាជីវកម្ម និងផ លិតកម្មកសិកម្ម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ